កំពុងលេងសុខៗ ស្រាប់តែ Aguero ចុកទ្រូង ហើយត្រូវបញ្ជូនទៅពេទ្យ
Sergio Aguero ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានបញ្ហាមិនស្រួលក្នុងទ្រូង ក្នុងការប្រកួតដែល FC Barcelona ស្មើ Alaves ១ទល់នឹង១ និងជាការប្រកួតទី១ បន្ទាប់ពីបណ្ដេញអតីតគ្រូបង្គោល Ronald Koeman។
Aguero ទទួលបានការសង្គ្រោះបឋមមួយសន្ទុះ មុនត្រូវបានលើកចេញមុនចប់វគ្គទី១។ Barcelona បញ្ជាក់ថា Aguero បានចូលសម្រាកក្នុងមន្ទីរពេទ្យ និងទទួលការពិនិត្យស្ថានភាពបេះដូង។
គេត្រូវបានដឹកទៅពេទ្យតាមរថយន្ដសាមុយ តែយ៉ាងណា លោក Luis Rioja ដែលជាគ្រូបង្គោលស្ដីទីមិនអាចពណ៌នាអ្វីបានទេ តែថា ពេទ្យកំពុងធ្វើតេស្ដ។
Sergio Aguero បានចូលលេងជម្រើស១១នាក់ដំបូងនៅ Barcelona ជាទីរូបគេចូលរួមលើកិច្ចសន្យា២ឆ្នាំ បន្ទាប់ពីចំណាយពេល១០ឆ្នាំនៅ Manchester City និងបានក្លាយជា All Time Top Scorer ដោយរកបាន២៦០គ្រាប់៕