CR7 នឹងចេញពី Man UTD បើមិនបានលេង UCL ឆ្នាំក្រោយ
លក្ខខណ្ឌមួយដែល Manchester United អាចចងជើង Cristiano Ronaldo នៅ Manchester United បន្តទៀតបាន គឺត្រូវតែមានកៅអីទៅប្រកួត UEFA Champions League រដូវកាលក្រោយ។
សារព័ត៌មាន Express រាយការណ៍ថា CR7 អាចនឹងចាកចេញនាដំណាច់រដូវកាលនេះតែម្ដង ប្រសិនបើមិនអាចសម្រេចបំណងខាងលើ ព្រោះថា Man UTD មិនសមស្របនឹងមហិច្ឆតារបស់គេដែលតែងតែចង់ឈ្នះពាន។
ក្នុងកិច្ចសម្ភាសពេលមកដល់ Old Trafford វិញដំបូងៗ Ronaldo និយាយថា មក Man UTD វិញ មិនមែនចូលនិវត្តន៍នៅទីនេះទេ គឺចង់ឈ្នះពាន ចង់ប្រកួតប្រជែងដើម្បីពាន។ គេមើលឃើញពីសក្ដានុពលក្រុម។ Man UTD មានកីឡាករក្មេងៗ មានទេពកោសល្យ ហើយគេមកទីនេះដើម្បីជួយក្រុមបង្កើតប្រវត្តិសាស្ត្រថ្មី។
MU របស់ Ronaldo លេងមិនសូវបានល្អទេនៅពេលនេះ ដោយចាញ់៤ប្រកួតក្នុងចំណោម៦ប្រកួតចុងក្រោយនៅ Premier League ហើយបានធ្លាក់ទៅលេខ៦ ក្រោមក្រុមកំពូលតារាង Chelsea ៩ពិន្ទុ។ ទោះជាយ៉ាងណាក៏ដោយ Ronaldo នៅតែបង្ហាញគុណផលល្អដោយរកបាល់បញ្ចូលទីបាន៩គ្រាប់ក្នុង ១៣ប្រកួតនៅរដូវកាលនេះសម្រាប់បិសាចក្រហម៕