យោងតាមហេតុផលនេះ Liverpool ប្រាកដជាឈ្នះ Leicester សម្រាប់ PL សប្តាហ៍ទី៤
គូបើកឆាកដំបូងសម្រាប់ Premier League នៅសប្តាហ៍ទី ៤នេះ គឺជាការជួបគ្នារវាង Leicester និង Liverpool ដែលការប្រកួតម៉ោងនៅកម្ពុជា គឺប្រហែលជាម៉ោង ៦និង៣០យប់។ Liverpool បើកឆាក ៣ប្រកួត មិនត្រឹមតែឈ្នះទាំង ៣ មាន ៩ពិន្ទុ ស្ថិតនៅកំពូលតារាងនោះទេ ក្រុមនេះថែមទាំងជាក្រុម Clean Sheet មិនឲ្យក្រុមណាស៊ុតបញ្ជូលទីបានទៀត។ ដូច្នេះ សប្តាហ៍នេះ Liverpool មានសង្ឃឹមឈ្នះ Leicester ច្រើន។ ហេតុអ្វី?
* Leicester
ក្រុមកញ្ច្រោង Leicester City បើកឆាក Premier League ប្រកួតចាញ់ក្រុមបិសាចក្រហម ១ទល់នឹង២ ប៉ុន្តែ ២ប្រកួតក្រោយមក បានឈ្នះជាបន្តបន្ទាប់។ Leicester នៅមានហនិភ័យ ដោយសារអវត្តមានខ្សែប្រយុទ្ធសំខាន់ Jamie Vardy ដោយសារបញ្ហារបួស ប៉ុន្តែមើលទៅ Vardy ទំនងអាចចូលលេងបាន នៅតង់ទី២។ ជម្រើស ១១នាក់ដំបូង ក្នុងការប្រកួត នៅថ្ងៃសៅរ៍ Leicester អាចមាន៖
អ្នកចាំទី៖ K. Schmeichel
តំបន់ការពារ៖ Amartey, Morgan, H.Maguire, Chilwell
តំបន់បម្រើកណ្តាល ឆ្វេង និងស្តាំ៖ W.Ndidi, Mendy, D.Gray, James Maddison, Ricardo Peira
តំបន់ប្រយុទ្ធ៖ I. Iheanacho
* Liverpool
គ្មានអ្នកណាសង្ស័យចំពោះសមត្ថភាពរបស់ក្រុមហង្សក្រហម នៅរដូវកាលនេះនោះទេ។ អ្នកចាំទីចំណូលថ្មីរបស់ Liverpool កីឡាករសញ្ជាតិប្រេស៊ីល Alisson Becker ថែមទាំងជួយClean sheet ឲ្យក្រុមទៀត។ ប៉ុន្តែ គេក៏មិនដឹងថា តើនៅសប្តាហ៍នេះ Liverpool អាចបន្តឈ្នះ ហើយអាចបន្តរក្សា Clean sheet បានឬអត់? យ៉ាងណាក៏ដោយ មានការរំពឹងទុកថា Mohamed Salah និង Saudio Mane ប្រាកដជានឹងធ្វើព្យុះធ្វើភ្លៀងជាថ្មី ក្នុងការប្រកួតនៅសប្តាហ៍នេះ។ មិនសូវប្រែប្រួលពីសប្តាហ៍មុន ១១នាក់ដំបូងរបស់ Liverpool អាចមាន៖
អ្នកចាំទី៖ Alisson
តំបន់ការពារ៖ Alexander-Arnold, Gomez, Van Dijk, A. Robertson
តំបន់បម្រើកណ្តាល ឆ្វេង និងស្តាំ៖ Milner, Wijnaldum, N.Keita
តំបន់ប្រយុទ្ធ៖ M. Salah, Firmino, S.Mane
តាមការព្យាករណ៍របស់ MSR៖ Leicester 1-3 Liverpool
ដោយ៖ កូនមាន់មាស