
Aubameyang ក្លាយជាកីឡាករម្នាក់ទៀតដែលរកបានគ្រាប់បាល់នៅលីគធំៗ៤នេះ
Emerick Pierre Aubameyang រកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះរបស់ FC Barcelona លើ Valencia ១ទល់នឹង៤ ក្នុងការប្រកួត La Liga។
នេះក៏ជាការរកបានគ្រាប់បាល់លើកដំបូងសម្រាប់ខ្សែប្រយុទ្ធជម្រើសជាតិហ្គាបុងដែលផ្ទេរពី Arsenal ក្នុងខែមករា កន្លងទៅ។
បើតាមស្ថាប័ន Opta បន្ទាប់ពីបំប៉ោងសំណាញ់ទីសម្រាប់ក្រុមថ្មីនេះ Aubameyang បានក្លាយជាកីឡាករទី៤ដែលរកគ្រាប់បាល់បាននៅលីគកំពូលអេស្ប៉ាញ, បារាំង, អាល្លឺម៉ង់ និងអង់គ្លេស។
គិតមកទល់ពេលនេះ កីឡាករកើតនៅបារាំងរកបាននៅ La Liga ៣គ្រាប់, Premier League (៦៨គ្រាប់), Bundesliga (៩៨គ្រាប់) និង Ligue 1 (៤១គ្រាប់) ក្នុងសតវត្សរ៍ទី២១។ អ្នក៣នាក់មុនមាន Stevan Jovetic, James Rodriguez និង Michy Batshuayi។
ដោយឡែកជ័យជម្នះនេះបានរុញ Barcelona ឡើងទៅលេខ៤ មាន៤២ពិន្ទុស្មើ Atletico Madrid តែក្រុមអ្នកមានបុណ្យលេងតិចជាងមួយប្រកួត៕