ម្ចាស់ក្លិប Man Utd បដិសេធមិនទិញកីឡាករថ្មី
(BC-99)
ថ្នាក់ដឹកនាំរបស់ក្លិប បិសាចក្រហមបានច្រានចោលសំណើរសុំទិញខ្សែបម្រើកណ្តាលថ្មីមួយទៀតមុនពេលទីផ្សារដោះដូរនៅរដូវក្តៅនេះត្រូវបិទ។
ខ្សែការពារកណ្តាលជម្រើសទីមួយរបស់ Manchester United គឺ Harry Maguire និង Victor Lindelof មើលទៅមិនមានការស៊ីសង្វាក់គ្នាសោះនៅពេលដែលពួកគេចាប់ដៃគូគ្នាលេងប្រឆាំងជាមួយ Crystal Palace ដែលរងបរាជ័យ ៣-១ កាលពីថ្ងៃសៅរ៍នៅ Old Trafford ។
ក្រុមអត្តពលិកផ្នែកការពាររបស់ក្លិបមួយនេះបានបង្ហាញអោយឃើញនូវទន់ខ្សោយគួរឱ្យកត់សម្គាល់ហើយវាក៏ជាសញ្ញាអោយដឹងដែរថា Man Utd ត្រូវតែចាំបាច់ពង្រឹងនៅក្នុងតំបន់ការពារនេះ។
ទោះបីយ៉ាងណាតាមសេចក្តីរាយការណ៍ថាថ្នាក់ដឹងនាំរបស់ United បានផ្តល់ជាយោបល់ដល់លោក Ole វិញថាកីឡាករខ្សែការពាររបស់ក្លិបដែលមានសព្វថ្ងៃគឺសមល្មមក្នុងការការពារហើយ។
គួរបញ្ជាក់ដែរថា Luke Shaw ក៏បានទទូចសុំអោយក្លិបរបស់ខ្លួនប្រញាប់ទិញកីឡាករយកមកបន្ថែមទៀតដែរប្រសិនបើក្រុមមួយនេះពិតជាលេងប្រជែងយកពានមែន។ តែនចម្លើយពីអ្នកដឹកនាំនៅក្នុងថ្ងៃនេះអាចជាចម្លើយដ៏ឈឺចាប់ដល់រូបគេ។