កំណត់ត្រាពិសេសៗក្រោយ Giroud រកបាន៤គ្រាប់ម្នាក់ឯងនៅ UCL
Olivier Giroud បានក្លាយជាកីឡាករចាស់ជាងក្នុងប្រវត្តិសាស្រ្ត UEFA Champions League ដែលរកបាន៤គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត ពេល Chelsea ឈ្នះ Sevilla ០ទល់នឹង៤នៅថ្ងៃពុធ ទី០២ ខែធ្នូ។
៤គ្រាប់របស់ខ្សែប្រយុទ្ធបារាំងរូបនេះកើតឡើងនៅនាទីទី០៨, ៥៤, ៧៤ និង៨៣។ យោងតាម Sky Sports Statto អតីតសមាជិក Arsenal មានអាយុ៣៤ឆ្នាំ និង៦៣ថ្ងៃ វ៉ាដាច់ Josip Ilic ដែលមានអាយុ៣២ឆ្នាំ និង៤១ថ្ងៃ។ Giroud ជាកីឡាករទី១៥ ដែលធ្វើបាន៤គ្រាប់នៅ UCL។
ចំណែកទំព័រ FIFA ឲ្យដឹងថា Giroud ជាកីឡាករ Chelsea ម្នាក់ទៀតដែលទាត់ចូល៤គ្រាប់ម្នាក់ឯងបន្ទាប់ពី Frank Lampard ធ្វើបានក្នុងការប្រកួតទល់ Aston Villa កាលខែមីនា ឆ្នាំ២០១០។ គិតមកទល់ពេលនេះខ្សែប្រយុទ្ធជម្រើសជាតិបារាំងមាន១៧គ្រាប់នៅ UCL ច្រើនជាង Ronaldo ប្រេស៊ីល, Zidane និង David Villa ដែលអ្នកទាំង៣មាន១៤គ្រាប់។
សរុប៥ប្រកួតនៅពូល E គឺ Chelsea មាន១៣ពិន្ទុនៅកំពូលតារាងពីលើ Sevilla ដែលនៅលេខពីរ មាន១០ពិន្ទុ។
ដោយឡែក Giroud ធ្លាប់ប្រាប់ក្នុងកិច្ចសម្ភាសថា គេនៅមានទីតាំងនៅ Chelsea តែវេលាតិចតួចពេក ដូច្នេះគេទំនងអាចនឹងអាចចេញទៅកាន់ទ្រនំថ្មីនាខែមករា ខាងមុខ៕