Liverpool ថាក្លឹបផ្សេងៗគ្មានសង្ឃឹមយកកីឡាកររូបនេះទៀតទេ
ក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តប្រកាសពីការចុះហត្ថលេខាលើកីឡាករវ័យក្មេង Fabio Carvalho នៅប៉ុន្មានសប្តាហ៍ខាងមុខនេះក្នុងការយកមកចូលរួមក្រុម។
តែយ៉ាងណាមិញដើម្បីគោរពដល់ក្រុម Fulham នឹងអ្នកគាំទ្រ ដូចនេះ Fabio Carvalho នៅតែបន្តផ្តោតជួយក្លឹបបានដែលកំពុងលេងនៅ Championship ដែលកំពុងឈរលើតារាង។
សូមបញ្ចាក់ថាការចរចារត្រូវបានបញ្ចប់ 100% ដូចដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដូវនេះ Liverpoolបញ្ចាក់បន្ថែមថាគ្មានឱកាសសម្រាប់ក្លឹបផ្សេងក្នុងការយកកីឡាករនេះទៀតទេ៕
ប្រភព ៖ Fabrizio Romano
អត្ថបទ ៖ The Nightmare