អុញនោះ! Kurt Zouma ចេញមុខសុំទោសបន្ទាប់ពីបែកធ្លាយវីដេអូទាត់សត្វចញ្ចឹមរបស់គេ
Kurt Zouma ត្រូវបានគេថតបាននៅសកម្មភាពទាត់ និងវ៉ៃឆ្មាក្នុងវីដេអូមួយ ដែលគេជឿថាវីដេអូនោះត្រូវបានថតដោយបងប្រុសរបស់គេ គឺ Yoan មុនពេលបង្ហោះវាទៅ Snapchat នៅរសៀលថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីការឈ្នះពានរង្វាន់ FA Cup ជុំទី 4 របស់ West Ham ទល់នឹង Kidderminster ។
ក្នុងនោះខ្សែការពារ Kurt Zouma របស់ក្លឹប West Ham បាននិយាយថាគេ “សុំទោសជាខ្លាំង” បន្ទាប់ពីវីដេអូនេះបានបង្ហោះនឹងមានមតិមិនពេញចិត្តឡើយចំពោះអ្នកស្រលាញ់សត្វ នឹងត្រូវបានទទួលបន្តចែកចាយទៀតពីសារព័ត៍មាន The Sun។
យ៉ាងណាមិញក្រោយពីមានរឿងហើយនោះ ទោះបីជាគេធ្វើការសុំទោសចំពោះនៅសកម្មភាពមួយនេះតែ សមាគមន៍ RSPCA គឺជាសមាគមន៍ការពារសត្វអាចមិនឈរមើលដោយទទេរឡើយពោលនឹងថ្កោលទោសសកម្មភាពរបស់ Zouma៕
អត្ថបទ៖ Monsoon