ក្រុមកាំភ្លើងធំ Arsenal ចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ក្រុម Napoli
(BC-99)
ក្រុមកាំភ្លើងធំ Arsenal កំពុងរៀបចំការផ្លាស់ប្តូរដ៏គួឱ្យចាប់អារម្មណ៍មួយសម្រាប់ខ្សែប្រយុទ្ធ Dries Mertens របស់ Napoli ។
កម្មវិធីផ្សាយរបស់ទូរទស្សន៍ Sky Sports បាននិយាយថាក្រុមកាំភ្លើងធំកំពុងតែជំរុញឱ្យមានការនាំយកខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះមកកាន់ប្រទេសអង់គ្លេសនៅចុងបញ្ចប់នៃរដូវកាលនេះ។
Mertens បានសម្រេចចិត្តមិនផ្លាស់ទៅ Chelsea កាលពីរដូវក្តៅមុនដោយជ្រើសរើសចុះហត្ថលេខាថ្មីជាមួយ Napoli ជំនួសវិញនោះទំនងជាមិនអាចបន្តស្នាក់នៅអ៊ីតាលីបានទៀតឡើយក្រោយពីរូបគេបានបោះពាក្យថាចង់ស្វែងរក “ការប្រកួតប្រជែងថ្មី” និងបញ្ចប់អាជីពនៅក្លិបល្បីណាមួយរបស់ក្របខណ្ឌ Premier League ។
Arsenal គឺជាក្រុមធំតែមួយគត់នៅអង់គ្លេសដែលកំពុងតែមានចំណាប់អារម្មណ៍លើកីឡាករសញ្ជាតិ បែលហ្សិក រូបនេះហើយក៏ជាក្លិបដែលមានក្តីរំពឹងខ្ពស់ផងដែរថាអាចយក Dries Mertens ទៅចូលរួមនាដើមរដូវកាលក្រោយនេះ។