ព្រះខ័នរាជស្វាយរៀងបន្តភាពមិនចាញ់ក្រោយឈ្នះវិសាខា ៥ ទល់ ៣
ការប្រកួតដ៏តានតឹងរវាងក្រុមខ្លាំងពីរនៃលីហ្គកំពូលកម្ពុជាក្នុងសប្តាហ៍ទី១០បានបញ្ចប់ទៅដោយក្រុមបាល់ ទាត់ ព្រះខ័នរាជស្វាយរៀង នៅតែបន្តភាពមិនដែលចាញ់របស់ខ្លួនក្រោយយកឈ្នះក្រុមចាញលុយធំ វិសាខា ក្នុងលទ្ធផល ៥ ទល់ ៣ នាកីឡដ្ឋានស្វាយរៀង ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ការឈ្នះនេះបានធ្វើអោយក្លិបបាល់ទាត់ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះឡើងទៅឈរកំពូល តារាងវិញដោយ១០ប្រកួតឈ្នះ៨និងស្មើ២ មាន២៦ពិន្ទុ ខណៈណាហ្គាវើលធ្លាក់មកលេខ២ក្រោយចាញ់ បឹងកេត ២ ទល់ ០ ក្នុងថ្ងៃជាមួយគ្នានេះដែរ ៕ រូបភាព៖ Metfone Cambodian League