Barcelona ចាយលុយដែលខ្ចីធនាគារ៥៥លានអឺរ៉ូទិញ Torres ពី Man City
សារព័ត៌មាន Sky Sports រាយការណ៍ថា Manchester City បានព្រមព្រៀងលក់ខ្សែប្រយុទ្ធវ័យក្មេង Ferran Torres ឲ្យ Barcelona ក្នុងតម្លៃ៥៥លានអឺរ៉ូ។ ប្រភពដដែលបញ្ជាក់ថា លុយ៥៥លានអឺរ៉ូនេះ ជាលុយដែលក្រុមអ្នកមានបុណ្យខ្ចីពីធនាគារ។
សម្រាប់ Man City វិញនឹងចំណេញលុយយ៉ាងច្រើនពីការលក់ Torres ដោយសារតែកាលទិញពី Valencia ក្នុងឆ្នាំ២០២០ នោះ អស់តែ២៣លានអឺរ៉ូប៉ុណ្ណោះ។
កីឡាករវ័យ២១ឆ្នាំនឹងហោះទៅអេស្ប៉ាញថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ នេះដើម្បីពិនិត្យសុខភាព និងចុះកុងត្រា។
រដូវកាលនេះ Torres លេងបានតែ៤ប្រកួតនៅ Premier League និងរកបាន២គ្រាប់។ គេរកបានមួយគ្រាប់នៅ UEFA Champions League តែចាប់ពីខែតុលា មកមិនបានលេងសោះ ព្រោះរបួសប្រអប់ជើង អំឡុងលេងឲ្យជម្រើសជាតិអេស្ប៉ាញ៕