Juventus តែងតាំង Pirlo ជាអ្នកចាត់ការថ្មី
Juventus បានតែងតាំងលោក Andrea Pirlo ជាអ្នកចាត់ការថ្មីភ្លាមៗលើកិច្ចសន្យាពីរឆ្នាំនៅថ្ងៃសៅរ៍ ទី០៨ ខែសីហា ជំនួសលោក Maurizio Sarri ដែលត្រូវដកពីតំណែងក្រោយធ្លាក់ពី UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើង Lyon។
អតីតខ្សែបម្រើក្រុមជម្រើសជាតិអ៊ីតាលី Pirlo ទើបតែត្រូវបានតែងតាំងជាអ្នកចាត់ការក្រុមអាយុក្រោម ២៣ ឆ្នាំរបស់ក្លិបកាលពីថ្ងៃទី ៣០ ខែកក្កដា។
ក្រុមរហស្សនាមសេះបង្កង់បញ្ជាក់ថាការសម្រេចចិត្តតែងតាំងនេះផ្អែកលើជំនឿថា Pirlo មានអ្វីដែលក្លិបត្រូវការ, ជាអ្នកជំនាញ និងស្វែងរកភាពជោគជ័យថ្មីៗ។
លោក Fabio Paratici នាយកផ្នែកបាល់ទាត់បាននិយាយថា ការសម្រេចចិត្តរបស់ Pirlo គឺពិតជារឿងដ៏សាមញ្ញណាស់ ព្រោះគេគឺជាអតីតកីឡាកររបស់ក្លិបហើយតែងតែទាក់ទងជាមួយអ្នករាល់គ្នានៅទីនេះ ហើយវាពិតជាមានអារម្មណ៍ល្អ។
Pirlo លេងបាន ១៦៤ ប្រកួត Juventus ចន្លោះឆ្នាំ ២០១១ និង ២០១៥ និងឈ្នះពានរង្វាន់ Serie A ចំនួន៤លើក បន្ទាប់ពីចូលរួមពី AC Milan ដែលគេបានចំណាយពេលភាគច្រើនក្នុងអាជីព និងឈ្នះពានរង្វាន់ Champions League ពីរដង និងលីគពីរដង៕