Takumu របស់ទ័ពជាកីឡាករដំបូងគេរកបាន៥គ្រាប់ក្នុងរដូវកាលនេះ
Takumu Nishihara ក្លាយជាកីឡាករដំបូងគេដែលរកបាន៥គ្រាប់ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian Premier League រដូវកាល២០២២នេះ។
គ្រាប់បាល់របស់ខ្សែប្រយុទ្ធជនជាតិជប៉ុនកើតឡើងក្នុងសំណាញ់គិរីវង់សុខសែនជ័យ និងជួយឲ្យកងយោធពលខេមរភូមិន្ទឈ្នះ៥ទល់នឹង១ នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា។
ម្ចាស់ MVP ប្រចាំការប្រកួតដដែលក៏ធ្លាប់រកបានហ៊ែតទ្រីកមួយលើកដែរពេលចាញ់អង្គរថាយហ្គឹរ ៥ទល់នឹង៤។ បច្ចុប្បន្នគេមាន៨គ្រាប់ពីការប្រកួត៧លើក ឈរលេខ២ក្នុងតារាង Top Scorer ក្រោម Marcus Haber ២គ្រាប់។
គួររំឭកថា Takumu បានចូលរួមជាមួយទ័ពតាំងពីមុនបើករដូវកាល២០២១ តែបានរងរបួសសរសៃពួរ និងទៅព្យាបាលនៅជប៉ុនមួយរដូវកាល មុនវិលមកវិញក្នុងឆ្នាំ២០២២នេះ៕