ព្រះខ័នរាជស្វាយរៀងបញ្ចប់កិច្ចសន្យាជាមួយ Emmanuel
Emmanuel Emenike ត្រូវបានព្រះខ័នរាជស្វាយរៀងប្រកាសបញ្ចប់កិច្ចសន្យាហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ។
តាមពិតទៅប្អូនប្រុសរបស់កីឡាករឆ្នើម Privat Mbarga រូបនេះអវត្តមានពីទីលានប្រកួតតាំងពីចប់ជុំទី១លីគកំពូល២០២២នេះម្ល៉េះ ហើយស្វាយរៀងក៏បាននាំយកខ្សែប្រយុទ្ធ Victor Blasco ចូលមកបំពេញកូតាបរទេសជំនួសដែរ។ យ៉ាងណា ក្រុមជើងឯកលីគកំពូល២សម័យទើបប្រកាសនៅថ្ងៃនេះ។
Emmanuel បានចូលរួមជាមួយក្រុមលោក Conor Nestor ក្នុងជើងទី២ រដូវកាល២០២១។ ជុំទី១រដូវកាល២០២២ គេ assist បាន៧ដង និងរកបាន២គ្រាប់៕