បារាំង ធ្វើអោយកក្រើកក្នុងថ្ងៃបើកឆាកបាល់ទាត់ពិភពលោកផ្នែកនារី
(BC-99)
នៅពីមុខអ្នកទស្សនាចំនួន ៤៥,២៦១នាក់នាកីឡដ្ឋាន Parc des Princes ក្រុមបាល់ទាត់នារីរបស់បារាំងដែលជាម្ចាស់ផ្ទះបានបង្ករភាពភ្ញាក់ផ្អើលក្រៃលែងនៅក្នុងការប្រកួតបើកឆាកបាល់ទាត់ពានរង្វាន់ពិភពលោកផ្នែកនារី FIFA Women’s World Cup 2019 នៅពេលដែលពួកគេប៉ះប្រកួតជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិ សាធារណរដ្ឋកូរ៉េ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
៤-0 គឺជាលទ្ធផលបញ្ចប់នៅក្នុងជំនួបមួយនេះក្នុងពូល A ខណៈដែលការប្រកួតពីរក្រុមទៀតរវាង ណ័រវេយ៍ និង នីហ្សេរីយ៉ា និងធ្វើឡើងជាបន្តនៅយប់ថ្ងៃសៅរ៍នេះ។
៤គ្រាប់របស់ បារាំង ដែលយកឈ្នះលើក្រុម សាធារណរដ្ឋកូរ៉េ ធ្វើបានសម្រេចដោយកីឡាការនី Le Somme នៅនាទីទី៩ បន្ទាប់មកកញ្ញា Renard ក៏សម្រេចការស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯងនៅនាទីទី៣៥ និង ៤៥+២ រីឯនាង Henry ជាអ្នកស៊ុតគ្រាប់បង្ហើយនៅនាទីទី៨៥។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
នៅយប់នេះដូចគ្នាដែរនៅពូល B ក្រុមបាល់ទាត់នារី អាឡឺម៉ង់ និងត្រូវប្រកួតជាមួយក្រុមនារី ចិន ក្នុងខណៈពេលដែលក្រុមនារី អេស្ប៉ាញ និងត្រូវប្រកួតជាមួយក្រុមនារី អាហ្រ្វិកខាងត្បូង។
គួរអោយដឹងដែរថាព្រិត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោកផ្នែកនារី FIFA Women’s World Cup 2019 បាប់ចាប់ផ្តើមធ្វើហើយកាលពីយប់ម៉ិញនឹងគ្រោងបញ្ចប់ទៅវិញនៅថ្ងៃទី៧ កក្កដា ដោយមានក្រុមមកពីគ្រប់ទ្វីបចំនួន២៤ក្រុមចូលរួមប្រកួតប្រជែង។