
Chelsea ឈ្នះ Arsenal ៤ទល់១ លើកពានរង្វាន់ Europa League (មានវីដេអូ)
៤ទល់១ ដែលជាជ័យជំនៈរបស់ក្រុមតោខៀវ Chelsea លើក្រុមកាំភ្លើងធំ Arsenal ហើយក៏បានជួយឲ្យក្រុមមួយនេះលើកពានរង្វាន់ Europa League យ៉ាងផុយ ដោយមិនបាច់ហត់នឿយបន្ថែមម៉ោងប្រកួត។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
បើនិយាយអំពីការប្រកួតរវាងក្រុមទាំង២វិញ សាច់បាល់មិនសូវលើលគ្នាប៉ុន្មានឡើយ ពោលគឺត្រង់ទី១បញ្ចប់ត្រឹមលទ្ធផល០ទល់០។ ឈានចូលមកដល់ការប្រកួតតង់ទី២ ខ្សែប្រយុទ្ធចាស់វស្សា Olivier Giraud ក៏បានបើកការនាំ១ទល់០ឲ្យ Chelsea បានមុននូវនាទី៤៩ ក្រោយពី កីឡាករ Emerson ជាអ្នកបញ្ចូលឲ្យ។
គ្រាប់ទី២រកបានក្នុងនាទី៦០ ដែលស៊ុតបញ្ចូលទីដោយអតីតកីឡាករ Barcelona Pedro Rodrigues ក្រោយពី Hazard បញ្ចូលឲ្យក្នុងទី៦០។ ៥នាទីក្រោយមក Chelsea ក៏បានបន្ថែមការនាំមុខ១គ្រាប់ទៀត ដែលជាគ្រាប់បាល់ទី៣ ដោយស៊ុតបញ្ចូលទីដោយបាល់ពិន័យ១១ម៉ែត្រពីសំណាក់កីឡាករ Hazard។ លុះឈានចូលដល់នាទី៦៩ កីឡាករ Alex Iwobi របស់ Arsenal ក៏បានវាយបក់បានមួយគ្រាប់វិញ ធ្វើឲ្យលទ្ធក្លាយទៅជា៣ទល់១ តែអ្វីៗក៏ត្រូវបានចប់សព្វគ្រប់ក្នុងទី៧២ ខណៈដែលកីឡាករ Hazard បានស៊ុតគ្រាប់បាល់ទី២របស់គេ ហើយក៏ជាគ្រាប់បាល់ដែលជួយឲ្យ Chelsea បញ្ចប់ការប្រកួតឈ្នះ៤ទល់១ លើក្រុម Arsenal និងលើកពានរង្វាន់ Europa League ជាលើកទី២ ដោយកាលពីលើកទី១ឈ្នះក្នុងឆ្នាំ២០១២/២០១៣៕(មានវីដេអូ)