Xhaka និង Aubameyang ស៊ុតម្នាក់១គ្រាប់ឲ្យ Arsenal បញ្ចប់ភាពមិនចាញ់របស់ Man UTD នៅ Premier League (មានវីដេអូ)
ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល២ទល់នឹង០ នៃការប្រកួតបាល់ទាត់នាក្របខ័ណ្ឌ Premier League នាសប្តាហ៍ទី៣០។
ក្នុងការប្រកួតនាទីលាន Emirate ខ្សែបម្រើ Granit Xhaka គឺជាអ្នករកគ្រាប់បាល់បើកឆាកឲ្យក្រុមលោក Unai Emery នាំមុខនៅក្នុងវគ្កទី១ មុនពេលដែលខ្សែប្រយុទ្ធ Pierre Aubameyang បន្ថែមគ្រាប់ទី២នៅវគ្គទី២ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
គួរបញ្ជាក់ថា ក្រោយពីទទួលបាន៣ពិន្ទុ Arsenal បានឡើងមកឈរនៅលេខ៤វិញដោយមាន៦០ពិន្ទុនៅក្នុងដៃ ខណៈ Man UTD ធ្លាក់មកលេខ៥ដោយមាន៥៨ពិន្ទុ។
ទស្សនាវីដេអូហាយឡាយ៖