Atlanta បង្ហាញភាពខកចិត្តខ្លាំងក្រោយ PSG វាយបកចុងម៉ោង
កីឡាករ Atlanta បានបង្ហាញភាពខូចចិត្តគ្រប់ៗគ្នា ហើយមានទាំងអ្នកសម្រក់ទឹកភ្នែកទៀត ក្រោយ Paris Saint Germain វាយបកបានពីរគ្រាប់ពីចន្លោះនាទី៩០ដល់៩០+៣ ដែលរុញក្រុមជើងឯកក្របខណ្ឌកំពូលបារាំងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League។
ក្នុងការប្រកួតតែមួយជើងនៅប្រទេសអាល្លឺម៉ង់ រាត្រីថ្ងៃពុធ ទី១២ ខែសីហា Atlanta បាននាំមុខមុននៅនាទី២៦ ដោយការទះមួយជើងឆ្វេងពី Mario Pasalic។
ដល់នាទី៩០ទៅហើយ Marquinhos ទាត់មួយជើងស្ដាំតាមស្មើវិញ។ ៣នាទីក្រោយមក Kylian Mbappe បានបញ្ជូនឲ្យ Eric Maxim Choupo-Moting ទាត់គ្រាប់ជ័យជម្នះ។
ដូច្នេះ PSG ត្រូវរង់ចាំក្រុមឈ្នះរវាង Atletico Madrid និង RB Leipzig ដែលត្រូវប្រកួតគ្នាយកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយទៀតនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា នេះ៕