Benzema ដាក់២គ្រាប់ម្នាក់ឯងឲ្យ Real ក្លាយជាក្រុមដំបូងរកបាន១០០០គ្រាប់ឡើងនៅ UCL
Karim Benzema បានទាត់បញ្ចូលទី២គ្រាប់ក្នុងជ័យជម្នះ២ទល់នឹង១លើ Shakhtar Donetsk ធ្វើឲ្យ Real Madrid បានក្លាយជាក្រុមទី១ដែលរកបានចាប់ពី១០០០គ្រាប់ឡើងក្នុងការប្រកួត European Cup ឬ UEFA Champions League។
សរុបមក Real Madrid មាន១០០១គ្រាប់ ច្រើនជាងគេបង្អស់។ លោក Miguel Munoz ជាអ្នករកបានគ្រាប់បាល់ដំបូង។ លោក Alfredo Di Stefano រកបានគ្រាប់ទី១០០។ គ្រាប់ទី២០០រកបានដោយ Legend ម្នាក់ទៀត គឺលោក Ferenc Puskas។ គ្រាប់ទី៣០០ធ្វើបានដោយ Jensen និងគ្រាប់ទី៤០០ពី Sebastian Losada។
គ្រាប់ទី៥០០ធ្វើបានដោយ Guti និង David Beckham ជាអ្នករកបានគ្រាប់ទី៦០០ ហើយ Gonzalo Higuain សម្រេចបានគ្រាប់ទី៧០០។
Cristiano Ronaldo សម្រេចគ្រាប់ទី៨០០ និងទី៩០០។
ក្លិបដែលស្ថិតនៅលំដាប់ទី គឺ Bayern Munich មាន៧៦៨គ្រាប់ និង Barcelona ស្ថិតនៅលេខ៣ មាន៦៥៥គ្រាប់៕