កុមារាយុវជនក្លឹបបឹងកេត Dome បានចេញដំណើរទៅកាន់ប្រទេសអេស្ប៉ាញ តាមការកោះហៅរបស់ Barcelona
កុមារ Kasidej Vasunan ( ហៅ Dome ) ដែលជាយុវជនសាលាបាល់ទាត់បឹងកេត និងត្រូវជាកូនប្រុសរបស់អ្នកស្រីប្រធានក្លឹបបឹងកេត បានចេញដំណើរទៅកាន់ប្រទេសអេស្ប៉ាញ តាមការហោះហៅរបស់សាលាក្លឹបបាល់ទាត់ Barcelona (FCBESCOLA) ដើម្បីសាកល្បងសមត្ថភាព បន្ទាប់ពីរូបគេធ្លាប់បានទៅហ្វឹកហាត់កន្លងមកនៅទីនោះ និងទទួលបានការចាប់អារម្មណ៍ពីក្រុមគ្រូបង្ហាត់។
ការសាកល្បងនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យទី២៧ ខែមេសា ខាងមុននេះ ហើយប្រសិនបើជាប់នោះ Dome នឹងចូលរួមហ្វឹកហាត់ជាមួយពួកគេចាប់ពីខែមិថុនាតទៅ។ គួរបញ្ជាក់ថា នេះគឺជាលើកទីបី របស់កុមារា Dome ដែលធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ បន្ទាប់ពីការទៅចូលរួមហ្វឹកហាត់២លើកកន្លងមក កាលពីឆ្នាំ២០១៨ ជាមួយនឹងកុមារជាច្រើននាក់ទៀតមកពីជុំវិញពិភពលោក។ ហើយជាចុងក្រោយ សូមជូនពរដល់ Dome ទទួលបាននូវបទពិសោធន៍ និងបច្ចេកទេសបាល់ទាត់ដ៏ល្អពីសាលាបាល់ទាត់ BARCELONA៕ ប្រភព និង រូបភាព ៖ Boeungket Academy