កីឡដ្ឋានកំពង់ស្ពឺមិនទាន់រួចរាល់សម្រាប់ការប្រកួតលីគកំពូល
តាមប្រភពគួរទុកចិត្តមួយឲ្យដឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺ នៅមិនទាន់ទទួលបានការអនុញ្ញាតពីក្រុមហ៊ុន Cambodian Premier League នៅឡើយទេដើម្បីទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតលីគកំពូល។
ជាក់ស្ដែង គម្រោងត្រៀមទទួលភ្ញៀវបឹងកេតចុងខែមិថុនា នេះអាចនឹងត្រូវបានផ្លាស់ទៅកីឡដ្ឋាន Cambodia Airway វិញ។
ប្រភពដដែលបញ្ជាក់ថា សម្រាប់ស្មៅ គឺ១០០ភាគរយហើយ នៅឡើយតែហេដ្ឋារចនាសម្ព័ន្ធតិចតួចមួយចំនួនទៀតប៉ុណ្ណោះ។
គួរដឹងដែរថា កីឡដ្ឋានខេត្តកំពង់ស្ពឺត្រូវបានចាប់ផ្ដើមសាងសង់ឡើងក្នុងឆ្នាំ២០១៩៕