លោកគ្រូ ប៉ែន ផាត មានប្រសាសន៍ថា គ្រាដែលដឹកនាំ Western ក៏ធ្លាប់ជួបរឿងអយុត្តិធម៍ដូចលោក Akihiro Kato ផងដែរ
ទោះបីជា ណាហ្គាវើសដ៏ ឈ្នះ២ទល់១លើ អង្គរថាយហ្គឺ ក៏ពិតមែន! ប៉ុន្តែបានធ្វើឲ្យលោក Akihiro Kato ដែលជាប្រធានក្លិប អង្គរថាយហ្គឺ មានការអន់ចិត្ត (កីឡាករ តែតបាល់ចូលទី តែអាជ្ញាកណ្តាលើកទង់ Off Side) ព្រមទាំងបានបញ្ចេញអារម្មណ៍របស់លោកនៅលើទំព័រហ្វេកប៊ុកផ្លូវការរបស់លោកថាៈ “រហូតមកដល់ពេលនេះខ្ញុំបានលះបង់របស់របរផ្សេងៗ។ តើ foul នេះនៅឯណា? តើនេះពិតជាល្អសម្រាប់បាល់ទាត់កម្ពុជាមែនទេ?ព្រោះយើងជាក្លឹបជប៉ុន?”។
ជាមួយនិងប្រតិកម្មរបស់លោក Akihiro Kato។ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានបង្ហោះសារគាំទ្រដល់លោក Akihiro Kato ពាក់ព័ន្ធនិងការកាត់សេចក្តីមួយចំនួនរបស់អាជ្ញាកណ្តាលបាល់ទាត់នៅកម្ពុជា។ ដោយ ឯកឧត្តម ក៏បានសរសេរនៅលើទំព័រហ្វេកប៊ុកផ្លូវការរបស់លោកថាៈ អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ !
១. រឿងនេះកើតឡើងដដែលៗច្រើនលើកច្រើនសារពេកហើយ ។
២. ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលាន យល់ថា មានការលំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិបនីមួយៗសព្វថ្ងៃ ក្នុងមួយឆ្នាំៗចំណាយមិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើលការងារនេះ និងធ្វើការវាយតម្លៃទៅលើអាជ្ញាកណ្តាលឡើងវិញ។
៣. ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណចំពោះលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជា អស់ជាច្រើនឆ្នាំមកនេះ។
ដោយឡែក លោកគ្រូ ប៉ែន ផាត ដែលជាអតីតវីរបុរសបាល់ទាត់កម្ពុជា លោកក៏បានមានប្រសាសន៍ដែលថា មិនត្រឹមតែលោក Akihiro Kato ដែលធ្លាប់ជួបបញ្ហាបែបនេះ! ជំនាន់លោកគ្រូដឹកនាំក្រុម Western ក៏ធ្លាប់ជួបរឿងអយុត្តិធម៍បែបនេះផងដែរ៕