អតីតខ្សែបម្រើជម្រើសជាតិបារាំង Ribery ព្យួរស្បែកជើងជាផ្លូវការ
អតីតខ្សែបម្រើស្លាប Bayern Munich និង Franck Ribery បានប្រកាសចូលនិវត្តន៍ជាផ្លូវការហើយនៅថ្ងៃសុក្រ ទី២១ ខែតុលា នេះ។
អតីតកីឡាករវ័យ៣៩ឆ្នាំបានបញ្ចប់កិច្ចសន្យានៅក្លិបអ៊ីតាលី Salernitana បន្ទាប់ពីមានបញ្ហារបួសជង្គង់។
គេរកបាន១២៤គ្រាប់ និង assist បាន១៨២ដងពីការចូលលេង៤២៥ប្រកួតនៅ Bayern Munich ពីចន្លោះឆ្នាំ២០០៧ដល់២០១៩ ហើយរួមចំណែកឈ្នះ UEFA Champions League ឆ្នាំ២០១៣ និងពានរង្វាន់ Bundesliga ៩ដង៕