Man UTD និង Barcelona ពិភ្សាគ្នាក្នុងការដោះដូរ Dalot នឹង Sergino Dest
Barcelona និង Manchester United បានព្យាយាមក្នុងការចរចាជាច្រើនម៉ោង មិនត្រឹមតែពាក់ព័ន្ធនឹង Frenkie de Jong និង Memphis Depay នោះទេ ប៉ុន្ដែក៏មានឈ្មោះ Sergino Dest ិង Aaron Wan-Bissaka នៅក្នុងនោះដែរ។ អ្នកចាត់ការរបស់ Barcelona លោក Xavi Hernandez បានបង្ហាញយ៉ាងច្បាស់ថា លោកមិនបានផ្ដល់សេចក្ដីទុកចិត្តចំពោះ Dest នោះទេហើយចង់ផ្ទេរចូលខ្សែការពារស្លាបស្ដាំផ្សេងទៀត ក្រោយខកឱកាសក្នុងការនាំយក Cesar Azpilicueta ដែលបានបន្ដកិច្ចសន្យាថ្មីនៅ Chelsea។
មានខ្សែការពារស្លាបស្ដាំជាច្រើនបានភ្ជាប់ជាមួយ Barca ហើយក្នុងចំណោមនោះក៏មាន Wan-Bissaka ម្នាក់ដែរ ដែលជាកីឡាករស្ថិតនៅក្រៅជម្រើសរបស់អ្នកចាត់ការ Erik ten Hag។ អ្នកចាត់ការហូឡង់រូបនេះ អាចនឹងងាកមកចាប់អារម្មណ៍ទៅលើ Dest ដែលធ្លាប់ជាកូនក្រុមរបស់លោកកាលនៅដឹកនាំ Ajax ប៉ុន្ដែពេលនេះ Man Utd ត្រូវបញ្ចេញខ្សែការពារស្លាបស្ដាំម្នាក់សិន។ បច្ចុប្បន្ន Diogo Dalot មានការពេញចិត្តឱ្យលេងក្នុងជម្រើសដំបូងជាង Wan-Bissaka។ ហើយនេះអាចជាផលចំណេញសម្រាប់ក្លិបទាំងសងខាង បើការផ្ដោះប្ដូររវាង Dest និង Wan-Bissaka អាចកើតឡើង៕