
មិត្តស្រីបច្ចុប្បន្នរបស់ Kylian Mbappe ក៏ជាមនុស្សមិនធម្មតាម្នាក់ដែរ!
មិត្តស្រីបច្ចុប្បន្ន របស់កីឡាករបារាំង ដែលកំពុងលេចធ្លោរ Kylian Mbappe គឺកញ្ញា Alicia Aylies ដែលនាងមានវ័យ ២០ឆ្នាំ និងជាម្ចាស់ពានរង្វាន់បវរកញ្ញាឯកបារាំង ឆ្នាំ ២០១៦។ ទំនាក់ទំនងរវាង Aylies និង Mbappe បានបែកធ្លាយ កាលពីខែឧសភា ឆ្នាំនេះ បន្ទាប់ពីនាងត្រូវបានគេថតរូបបាន ពេលកំពុងទស្សនាការប្រកួតរបស់ក្លឹប Paris Saint-Germain ដែល Mbappe លេងនៅទីនោះ។
Alicia Aylies មិនត្រឹមតែជោគជ័យក្នុងអាជីពជាតារាម៉ូដែល និងជាប់ជាបវរកញ្ញានោះទេ តែនាងគឺជាកូនស្រីរបស់អ្នកមានជីវភាពធូរធារ ដោយមានឪពុកឈ្មោះ Philippe Allies បម្រើការងារជាប្រធានផ្នែកបរិស្ថាន និងម្តាយឈ្មោះ Marie-Chantal Belfry ជាគ្រូបង្រៀន។ Aylies បានរៀនផ្នែកច្បាប់នៅសកលវិទ្យាល័យ Guiana ក្នុងប្រទេសបារាំង៕