មិនធម្មតាមែន! ខាន់ ចេសា បានប្រកួតឈ្នះពានរង្វាន់ជូជិតស៊ូប្រចាំទ្វីបអឺរ៉ុបនៅក្នុងឆ្នាំ២០២០នេះ
យោងតាមទៅតាម Facebook ផ្លូវការរបស់កីឡាការិនី ខាន់ ចេសា នៅថ្ងៃទី២៦ ខែមករានេះបានអោយដឹងថា៖ រូបនាងបានប្រកួតឈ្នះពានរង្វាន់ ជើងឯកកីឡាជូជិតស៊ូប្រចាំទ្វីបអឺរ៉ុបនៅក្នុងឆ្នាំ២០២០នេះ ហើយក៏បានថ្លែងអំណរអរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែជួយគាំទ្រនិងលើកទឹកចិត្តដល់រូបនាង។ គួររំលឹកថា ខាន់ ចេសា ដែលមានវ័យ ១៨ឆ្នាំ ដោយមានឪពុកជាជនជាតិកម្ពុជា និងម្ដាយជាជនជាតិម៉ិចស៊ិកូ តែទទួលបានសញ្ជាតិអាមេរិកដូចគ្នា ស្របពេលដែលសព្វថ្ងៃនេះកំពុងរស់នៅសហរដ្ឋអាមេរិក។ ចេសា បានចូលលេងកីឡាជឺជិតស៊ូតាំងពីនៅក្មេងម្លេះ ក្រោមការបង្ហាត់ផ្ទាល់ពីឪពុកខ្លួន ហើយប៉ុន្មានឆ្នាំក្រោយមក នាងដណ្ដើមបានមេដាយមាសជាច្រើន។
ខាន់ ចេសា ត្រូវបានថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាវីរកីឡាការិនីម្នាក់ បន្ទាប់ពីនាងដណ្ដើមបានមេដាយមាស ១គ្រឿង ក្នុងការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និងមេដាយមាស ១គ្រឿងទៀត ពីស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន។ លើសពីនេះ ចេសា ក៏ធ្លាប់ដណ្ដើមបានមេដាយលើឆាកអន្ដរជាតិ និងកម្រិតពិភពលោកស្ទើររាប់ភ្លេចផងដែរ៕
ប្រភព ៖ Fresh News