លោក Solskjaer និយាយថាក្រុមកីឡាករបិសាចក្រហមបច្ចុប្បន្នល្អជាងក្រុមដែលឈ្នះពានឆ្នាំ ១៩៩៩
(BC-99)
លោក Ole Gunnar Solskjaer បាននិយាយប្រាប់អ្នកសារព័ត៌មានថាកីឡាកររបស់ក្រុមបិសាចក្រហម Manchester United នាពេលបច្ចុប្បន្នគឺល្អជាងក្រុមជំនាន់ ១៩៩៩ ដែលឈ្នះពានរង្វាន់ធំៗទាំង ៣ ទៅទៀត។
អ្នកចាត់ការបិសាចក្រហម សញ្ជាតិ ណ័រវេយ៍ រូបនេះបានសម្តែងនូវការពេញចិត្តនិងជឿជាក់ជាខ្លាំងថាការចុះហត្ថលេខាយក Cristiano Ronaldo ត្រឡប់មកវិញវានឹងធ្វើឱ្យក្រុមមួយនេះក្លាយជាក្រុមដ៏រឹងមាំមួយនឹងល្អជាងជំនាន់លោកដែលបានជួយឱ្យ United ឈ្នះពានកាលពី ២២ ឆ្នាំមុននេះ។
ការទិញបាននូវខ្សែការពារបារាំង Raphael Varanne និងខ្សែបម្រើប្រយុទ្ធ Jadon Sancho បានធ្វើឱ្យក្រុមមួយនេះមានការផ្លាស់ប្តូរមុខមាត់លើការវាយលុកនិងត្រឡប់ក្រោយការពារបន្ទាប់ពីឆ្លងកាត់ ៣ ប្រកួតក្នុង League ទទួលបាន ៧ ពិន្ទុ។ គេនៅមើលឃើញថា Pogba កំពុងតែមានទឹកចិត្តលេងបានយ៉ាងល្អក្នុងខណៈពេលដែល Bruno Fernandes នៅតែបង្ហាញទឹកចិត្តមោះមុតក្នុងការរកជ័យជម្នះ។
នៅពេលដែលទិញបាន Ronaldo បានមកម្នាក់ថែមទៀតលោក Solskjaer បានសម្តែងការយល់ឃើញថា Chelsea Manchester City ឬ Liverpool លែងជាការគំរាមកំហែងធំបំផុតទៀតហើយ។ លោកបាននិយាយថា៖ “គេមានកីឡាករឆ្នើមៗរបស់គេ ពួកគេគឺជាក្រុមខ្លាំង តែយើងមានក៏កីឡាករដែលជាក្រុមខ្លាំងនឹងលែងជាការគំរាមកំហែងសម្រាប់យើងទៀតហើយ” ។
គួរបញ្ជាក់ថាការប្រកួតបាល់ទាត់ Premier League នឹងត្រឡប់មកវិញនៅចុងសប្តាហ៍នេះដែលជាការប្រកួតក្នុងសប្តាហ៍ទី ៤ ខណៈដែល បិសាចក្រហម នឹងត្រូវប្រកួតជាមួយក្រុមភ្ញៀវ Newcastle Utd នៅរាត្រីថ្ងៃសៅរ៍ទី ១១ វេលាម៉ោង ៩ ផ្ទៀតផ្ទាត់ពេលវេលានៅកម្ពុជា។