ទីបំផុត បឹងកេត ជាក្រុមរក្សាកំណត់ត្រាមិនចាញ់ ក្រោយឈ្នះ ព្រះខ័នរាជស្វាយរៀង
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ ជើងទី១ នាសប្តាហ៍ចុងក្រោយ ក្រុមភ្ញៀវ បឹងកេត បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ៤ ទល់ ២ ខណៈដែលក្រុមកងយោធពលខេមរភូមិន្ទ ហៅកាត់ទ័ព ឈ្នះ អគ្គិសនីកម្ពុជា ៤ ទល់ ២ បន្តឱកាសដណ្តើមពាននាជើងទី២ទៀត។
ក្រោយធ្វើអោយ ព្រះខ័នរាជស្វាយរៀង ស្គាល់ចាញ់ជាលើកដំបូងចាប់តាំងពីប្រកួតជើងទី១ ពានលីគកំពូលកម្ពុជា រដូវកាល២០២០នេះ ស្របពេលដែល បឹងកេត ឡើងឈរកំពូលតារាង និងបានបន្តភាពបរាជ័យរបស់ខ្លួននៅសប្តាហ៍ចុងក្រោយនេះ។ នាសប្តាហ៍ចុងក្រោយនេះ បានរកឃើញ ៦ ក្រុម រួមមាន បឹងកេត, ព្រះខ័នរាជស្វាយរៀង, វិសាខា, ទ័ព, ភ្នំពេញក្រោន និងណាហ្គាវើលដ៍។
គួរបញ្ជាក់ផងដែរថា សម្រាប់ពានរង្វាន់បាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា រដូវកាលនេះ បានផ្លាស់ប្តូរូមមន្ត ដោយសារតែបញ្ហាកូវីដ១៩ ដោយក្រុមទាំង ៦ នៅខាងលើក្រោយបញ្ចប់ជើងទី១ មានឱកាសប្រកួតដណ្តើមពានជាបន្ត ខណៈក្រុមលេខ៧ ដល់ក្រុមបាតារាងគ្រាន់តែប្រកួតកំដរប៉ុណ្ណោះដល់ចប់រដូវកាល៕