អតីតខ្សែប្រយុទ្ធ Arsenal កីឡាករ Nicklas Bendtner បានផ្ទេរទៅក្លឹបថ្មី Copenhagen
អតីតខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ Arsenal កីឡាករ Nicklas Bendtner បានចូលរួមជាមួយក្លឹបថ្មី Copenhagen ក្នុងក្របខណ្ឌប្រទេសដាណឺម៉ាក រហូតដល់ចុងខែធ្នូឆ្នាំ២០១៩ ហើយនេះគឺជាក្លឹបទី៨នៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់គេ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានផ្លាស់ទៅក្លិបនៅឯទីក្រុងរបស់គាត់ បន្ទាប់ពីចាកចេញពីក្រុម Rosenborg របស់ប្រទេសន័រវេសដែលកិច្ចសន្យារបស់គាត់នឹងត្រូវផុតកំណត់នៅចុងឆ្នាំនេះ។ គ្រាដែលប្រកបអាជីពនៅក្លិប Rosenborng កីឡាកររូបនេះបានជួយឲ្យក្លិបឈ្នះពានរង្វាន់២លើក ហើយអាចស៊ុតបញ្ជូលទីបាន៣៥គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៨៦ប្រកួត។
គួររំលឹកថា Nicklas Bendtner បានចូលរួមលេងឲ្យក្រុមកាំភ្លើងធំ Arsenal ក្នុងវ័យ១៦ឆ្នាំ ហើយបានរកគ្រាប់បាល់៤៥គ្រាប់ ក្នុងការបង្ហាញខ្លួន១៧១លើកក្នុងរយៈពេល៩ឆ្នាំនៅទីនោះ ហើយរូបគេក៏បានចាកចេញពីកាំភ្លើងធំក្នុងឆ្នាំ២០១៤ទៅចូលរួមជាក្លិបនៅអាឡឺម៉ង់ Wolfsburg។ ក្រោយមកទៀតក៏បានផ្លាស់ទៅលេងនៅក្លិប Nottinham Forest ហើយក្នុងឆ្នាំ២០១៧ក៏បានផ្ទេរទៅក្លឹប Rosenborg និងចុងក្រោយនេះផ្ទេរទៅលេងក្លឹបក្នុងទឹកដីកំណើតរបស់ខ្លួន Copenhagen៕