គ្រូ Man UTD ថា របូតចុងម៉ោងព្រោះលេងយឺតពេក
លោក Ole Gunnar Solskjaer អ្នកចាត់ការ Manchester United បានបង្ហាញអារម្មណ៍ខកចិត្តចំពោះការរបូតគ្រាប់បាល់ចុងម៉ោងឲ្យ AC Milan តាមស្មើក្នុងជំនួប Europa League វគ្គ១៦ក្រុម ចុងក្រោយ ជើងទីមួយ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ដែលធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់នឹង១។
ក្រុមបិសាចក្រហមបាននាំមុខមុនដោយ Amad Diallo ដោយតែតបកក្រោយបញ្ចលទីនាទី៥០។ ដល់នាទី៩០+២ទៅហើយ Simon Kjaer បានតែតបញ្ចូលទីតាមស្មើវិញ។
លោក Solskjaer បានថ្លែងក្រោយការប្រកួតបែបនេះ “៖ពិតជាខកចិត្តដែលរបូតចុងម៉ោងបែបនេះ។ វាធ្វើឲ្យយើងពិបាក តែយើងនៅមានឱកាសទៀត។ ខ្ញុំគិតថា Dean Henderson អាចទប់ទល់បាន។ តាមពិតទៅ មកពីយើងចុះជ្រៅពេក ធ្វើឲ្យពួកគេរកគ្រាប់បាល់បាន។ យើងគួរតែប្រយុទ្ធឲ្យបានច្រើន។ យើងលេងយឺតបន្តិច។ វាជាមេរៀនសម្រាប់យើងដើម្បីលេងឲ្យបានល្អរាល់សប្ដាហ៍។ តែយ៉ាងណា យើងក៏លេងទល់ក្រុមខ្លាំងដែរ អ៊ីចឹងលទ្ធផលស្មើហ្នឹងក៏សមរម្យដែរ។”
ដូច្នេះសម្រាប់លទ្ធផលស្មើនេះ AC Milan ហាក់មានប្រៀបបន្តិចដែរ ដោយពួកគេត្រូវការតែសូន្យស្មើប៉ុណ្ណោះក្នុងជើងទី២នៅដីខ្លួនឯងដើម្បីទៅកាន់វគ្គបន្ត។ ការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា នាកីឡដ្ឋាន San Siro ប្រទេសអ៊ីតាលី៕