Real ធ្លោយឱកាសយកកំពូលតារាង ទោះប្រកួតរបស់ ATM ត្រូវពន្យារ
Real Madrid បានខកខានឱកាសឡើងទៅកាន់កំពូលតារាង La Liga ក្រោយបានត្រឹមសូន្យស្មើក្នុងការប្រកួតជាមួយក្រុមនៅតំបន់គ្រោះថ្នាក់ Osasuna ថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១។
ការប្រកួតនេះត្រូវបានរំខានដោយព្យុះ Filomena ដែលជាព្យុះដ៏ខ្លាំងបំផុតនៅអេស្ប៉ាញរយៈពេល៥០ឆ្នាំចុងក្រោយ។
វាបានកើតឡើងមុនការប្រកួត និងលាយឡំដោយទឹកកកពាសពេញកីឡដ្ឋាន។ ក្រុមទាំង២ពិបាកបង្កើតឱកាស ដោយទាត់ចំគោលដៅតែ៣ដងប៉ុណ្ណោះ។
គ្រាប់បាល់របស់ Karim Benzema និង Sergio Ramos មិនត្រូវបានអនុញ្ញាតចូលទេ ដោយសារ offsides។
ដូច្នេះ Atletico Madrid បន្តក្ដោបក្ដាប់កំពូលតារាងចំនួនមួយពិន្ទុលើ Real Madrid ទាំងមិនប្រកួតជាមួយ Athletic Bilbao ឡើយ ដោយសារបញ្ហាអាកាសធាតុ។ ATM ទើបលេងបាន១៥ប្រកួត មាន៣៨ពិន្ទុតិចជាង Real Madrid ៣ពិន្ទុ។ ចំណែក Osasuna មាន១៥ពិន្ទពីការប្រកួត១៧លើក នៅលេខ១៩៕