Newcastle ចង់បោះទុន១០០លានអឺរ៉ូទិញកីឡាករ Chelsea ៣នាក់
សារព័ត៌មាន Telegraph រាយការណ៍ថា Newcastle បានសម្រេចចិត្តចំណាយប្រាក់យ៉ាងច្រើនដើម្បីនាំយកកីឡាករ Chelsea ចំនួន៣នាក់ក្នុងពេលតែមួយ។ អ្នកចាត់ការ Eddie Howe បានបញ្ចុះបញ្ចូលក្រុមប្រឹក្សា Newcastle ថា Gallagher, Loftus-Cheek និង Ziyech នឹងជួយក្លឹបឈ្នះកៅអីមួយក្នុង Champions League នៅរដូវកាលក្រោយ។
ឱកាសសម្រាប់ Newcastle ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះពិតជាខ្ពស់។ ទាំង Gallagher, Loftus-Cheek និង Ziyech នឹងមិនមានកន្លែងលេងទេ នៅពេលកីឡាករសំខាន់ៗផ្សេងទៀតជាពីរបួស។
Loftus-Cheek ត្រូវបាន Chelsea ដាក់លក់ហើយ។ Gallagher ត្រូវបានផ្តល់ឱកាសនៅពេលដែល N’Golo Kante រងរបួស។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើ Chelsea យកបាន Enzo Fernandez ឬ Moises Caicedo និង Kante ត្រឡប់មកវិញនោះ Gallagher នឹងមិនស្ថិតក្នុងជម្រើសទៀតទេ។
Ziyech ស្ថិតក្នុងបញ្ជីលក់ចេញរបស់ Chelsea តាំងពីទីផ្សារដោះដូរកីឡាកររដូវក្តៅ ២០២២។ ខណៈតោខៀវផ្ទេរបាន Mykhaylo Mudryk ឱកាសសម្រាប់ Ziyech ដើម្បីបន្តនៅ Stamford Bridge គឺស្ដួចស្ដើង៕