កម្ពុជាពង្រឹងក្ដីសង្ឃឹមឡើងវគ្គ៤ក្រុម AFF U23
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំបានពង្រឹងក្ដីសង្ឃឹមកាន់តែខ្លាំងថែមទៀតក្នុងការឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 Championship 2022 ក្រោយឈ្នះ U23 ហ្វីលីពីន ០ទល់នឹង១។
ស៊ិន សុវណ្ណមករា ជាអ្នករកគ្រាប់បាល់បញ្ចូលទីក្នុងនាទី៨១។
សរុប២ប្រកួតក្នុងពូល A កម្ពុជាមាន៦ពិន្ទុនៅកំពូលតារាង, ទីម័រខាងកើត មាន៤ពិន្ទុនៅលេខ២, ហ្វីលីពីន នៅលេខ៣ មាន១ពិន្ទុ និងប្រ៊ុយណេ នៅបាតតារាងមាន០ពិន្ទុ។
ប្រកួតចុងក្រោយ កម្ពុជាប៉ះទីម័រខាងកើត៕