
Ronaldo ចេះតែរកនឹកឃើញងើបហាត់ប្រាណម៉ោង២ភ្លឺ
បើតាមការបង្ហើបអោយដឹងរឿងដែលគួរអោយភ្ញាក់ផ្អើលមួយតាមរយៈលោក Giovannni Mauri ដែលជាអតីតគ្រូបង្វឹករបស់ Ronaldo ផ្នែកលំហាត់ប្រាណបានបង្ហើបអោយដឹងថា កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះមិនដែលខកខានក្នុងការហាត់ប្រាណទេ។ Ronaldo បានក្រោកហាត់ប្រាណតាំងពីម៉ោង២ទៀបភ្ហឺប្រសិនបើគេត្រូវចេញដំណើរទៅប្រកួតជា Champions League នៅវេលាម៉ោង៦ឬ៧ព្រឹក។
Ronaldo តែងតែធ្វើបែបនេះនាអំឡុងពេលដែលរូបគេបានឋិតនៅជាមួយក្លិបចាស់អធិរាជស Real Madrid។ ការដែលធ្វើអោយខកខានការហាត់ប្រាណវាគឺជាទម្លាប់មិនល្អ នេះគឺជាការលើកឡើងដោយលោក Mauri ដែលបានឮ Ronaldo និយាយចេញពីមាត់។ មានការនិយាយតៗគ្នាផងដែរពីទម្លាប់ហាត់ប្រាណដ៏តឹងរឹងគ្មានអ្នកណាធ្វើដូចជាកីឡាករបាល់ទាត់រូបនេះ។
គួរបញ្ជាក់ថា Cristiano Ronaldo វ័យ៣៣ឆ្នាំបានលើកដៃលា Real Madrid ដែលធ្លាប់បានរួមរស់ជាមួយអស់រយៈពេលជិតមួយទស្សវត្សមកហើយនុះបានចូលរួមជាមួយនិងក្លិបថ្មីសេះបង្កង់ Juventus នៅអ៊ីតាលីនៅរដូវកាលថ្មីនេះ។ Ronaldo បានធ្វើតេស្តសុខភាពជាប់ជាស្ថាពរជាមួយនិងលទ្ធផលដែលមិនគួរអោយជឿគឺថា កម្លាំងឋាមពលរបស់បុរសកូន៥(ក្នុងផ្ទៃ១)រូបនេះស្មើនិងក្មេងកម្លោះវ័យ២០ឆ្នាំតែប៉ុណ្ណោះ។
ដោយ៖ កំប្រុកព្រៃ