Maguire ច្រលំដាក់មួយក្បាលចំមាត់ Ronaldo
Harry Maguire បានធ្វើឲ្យ Cristiano Ronaldo ខកខានឱកាសតែតបាល់ពេលកំពុងរង់ចាំបាល់ជ្រុង។
ហេតុការណ៍នេះកើតឡើងក្នុងនាទី៦៦។ ពេលនោះ Maguire ឈរពីមុខ Ronaldo។ Maguire បានព្យាយាមផ្លាស់ទី ហើយទៅបុកចំមុខរបស់ Ronaldoដែលនៅពីក្រោយ។
ទង្វើខាងលើធ្វើឲ្យមានការ comment ចំអកពីអ្នកគាំទ្រ ដោយខ្លះបានសរសេរថា ជាការបិទ១ទល់១យ៉ាងអស្ចារ្យ។ អ្នកខ្លះទៀតថា Maguire ត្រលប់មកវិញហើយ។
គួរដឹងដែរថា Manchester United បានចាញ់ Atletico Madrid ០ទល់នឹង១ ក្នុងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ហើយសរុបទាំង២ជើង បិសាចក្រហមចាញ់១ទល់នឹង២៕