
ពុំមានការហ្វឹកហាត់សម្រាប់ក្រុមធំជម្រើសជាតិទៀតទេចុងខែនេះ
ក្រុមជម្រើសជាតិកម្ពុជា នឹងមិនមានការប្រមូលផ្ដុំ អំឡុងពេលនៃប្រតិទិនប្រកួតអន្តរជាតិ FIFA ក្នុងខែមីនានេះទេ (FIFA International Calendar) ក្រោយការពិភាក្សារវាង ក្រុមការងារគ្រូនៃក្រុមជម្រើសជាតិ ជាមួយក្រុមហ៊ុនលីគ ក៏បានសម្រេចទុកពេលវេលានេះ ឲ្យក្លិបបន្តការហ្វឹកហាត់ ក៏ដូចជាការប្រកួតរបស់ខ្លួន ក្នុងពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ។
ក្រុមជម្រើសជាតិកម្ពុជា នឹងផ្ដោតទៅលើការប្រមូលផ្ដុំ នាចុងខែ ឧសភា និងដើមខែ មិថុនា ដើម្បីត្រៀមខ្លួនការប្រកួតវគ្គជម្រុះចុងក្រោយនៃពានរង្វាន់ទ្វីបអាសុី AFC Asian Cup នៅប្រទេសឥណ្ឌា។
គួរបញ្ជាក់ថា FIFA’s Day សម្រាប់ខែមីនា ក្នុងឆ្នាំ២០២២ គឺពីចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនា៕
ប្រភព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា