Premier League ប្រាប់អាជ្ញាកណ្ដាលមិនបាច់ពិន័យកីឡាករលើកអាវគាំទ្រអ៊ុយក្រែន
គណៈកម្មការ Premier League បានប្រាប់អាជ្ញាកណ្ដាលរបស់ថា មិនហាមឃាត់ ឬផ្ដល់កាតកាតលឿងទេពេលកីឡាករដោះអាវអបអរដោយភ្ជាប់អក្សរគាំទ្រអ៊ុយក្រែន។
ការប្រកាសបែបនេះបន្ទាប់ពីកីឡាករ Matty Cash របស់ Aston Villa ទទួលបានកាតលឿងយ៉ាងចម្រូងចម្រាសពីការដោះអាវបញ្ចេញអក្សរគាំទ្រអ៊ុយក្រែនក្នុងការប្រកួតកាលថ្ងៃសៅរ៍ សប្ដាហ៍មុន។
ខ្សែការពារខាងលើត្រូវបានព្រមាន ក្រោយរកគ្រាប់បាល់បញ្ចូលទីក្នុងជ័យជម្នះ២ទល់នឹង០លើ Brighton ហើយបន្ទាប់មកគេក៏ដោះអាវតែម្ដង។
កាលពីសប្ដាហ៍មុនកីឡាករជាច្រើននៅ Premier League បានបង្ហាញការគាំទ្រដល់អ៊ុយក្រែន។ សូម្បីតែកីឡាករ Everton ក៏បានដើរចេញក្រៅទីលាន ដោយលើកទង់ជាតិអ៊ុយក្រែនទៀតផង៕