អុញនោះ ! ក្រោយមានការទាមទារពេលនេះ UEFA នឹង FIFA សម្រេចបែបនេះលើរុស្សី
ផ្លូវការ FIFA និង UEFA ផ្អាកក្លឹប និងក្រុមជម្រើសជាតិរុស្ស៊ី ពីការប្រកួតទាំងអស់ ក្រោយមានមានការទាមទាពីសំណាក់ក្លឹប នឹងមជ្ឈដ្ឋានជុំវិញ។
សេចក្តីថ្លែងការណ៍របស់ FIFA បាននិយាយថា “បាល់ទាត់ត្រូវតែរួបរួមអោយបានពេញលេញនៅពេលនេះ និងនៅក្នុងសាមគ្គីភាពពេញលេញជាមួយប្រជាជនទាំងអស់ ជាពិសេសអ្នកដែលរងប៉ះពាល់នៅអ៊ុយក្រែន”។
សូមបញ្ចាក់ថាក្រោយការបញ្ឈប់នេះមានន័យថា ជម្រើសជាតិបាល់ទាត់រុស្សីផ្នែកបុរស នឹងមិនមានវត្តមាននៅ FIFA World Cup 2022ទេ ហើយក្រុម បាល់ទាត់ផ្នែកនារីក៏មិនអាចចូលលេងនៅ Euro 2022 បានដែរ ៕
-Monsoon-