អ៊ីតាលីស្មើកំណត់ត្រាមិនចាញ់សោះរបស់ប្រេស៊ីលក្រោយស្មើស្វីស
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីបានបន្តភាពមិនចាញ់សោះក្នុងចំណោម៣៦ប្រកួតចុងក្រោយ ក្រោយស្មើស្វីស០ទល់នឹង០ក្នុងវគ្គជម្រុះ FIFA World Cup 2022 ពូល C នៅទ្វីបអឺរ៉ុប។
អ៊ីតាលីលេងបានល្អជាង តែមិនអាចសម្រេចទីបាន។ ដូច្នេះអ៊ីតាលីនៅតែឈរកំពូលតារាង ដោយមាន១១ពិន្ទុ ពីការប្រកួត៥លើក តែលេងច្រើនជាងស្វីស២ប្រកួត ហើយស្វីសឈរលេខ២ មាន៧ពិន្ទុ។
Jorginho មានឱកាសទាត់បាល់១១ម៉ែត្រ តែមិនចូល ដោយអ្នកចាំទី Yann Sommer សង្គ្រោះបាន។
នេះក៏ជាការស្មើ២លើកជាប់គ្នា។ ពួកគេបានវ៉ាផុតកំណត់ត្រារបស់អេស្ប៉ាញដែលមិនចាញ់សោះពីចន្លោះឆ្នាំ២០០៧ដល់២០០៩ (៣៥ប្រកួត)។ អ៊ីតាលីក៏បានស្មើកំណត់ត្រារបស់ប្រេស៊ីលដែលមិនចាញ់សោះពីចន្លោះឆ្នាំ១៩៩៣ដល់១៩៩៦ (៣៦ប្រកួត)។
អ៊ីតាលីត្រូវបន្តជួបលីទុយអានីនៅថ្ងៃពុធ ទី០៨ ខែកញ្ញា៕