មាន Fan ម្នាក់រិះគន់ក្បាច់ពស់ថ្លាន់របស់អាសង្ហាយ៉ាងចាស់ដៃ!

ឡៅ ចន្រ្ទា
អាសង្ហាគុនខ្មែរ ឡៅ ចន្រ្ទា គឺជាអ្នកប្រដាល់កំពូលមួយរូបរបស់ប្រទេសកម្ពុជាដែលប្រសព្វនឹងជោគជ័យនៅសង្វៀនគុនខ្មែរ ជាមួយគ្នានេះ ឡៅ ចន្រ្ទា មានប្រជាជនកម្ពុជាជាច្រើនមានការពេញចិត្ត និងក្បាច់ប្រយុទ្ធរបស់កីឡាករគុនខ្មែររូបនេះ ហើយកម្រមានអ្នករិះគន់ណាស់។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$

ឡៅ ចន្រ្ទា
តែថ្មីៗនេះមាន Facebook មួយ (សុំមិនបង្ហាញឈ្មោះ) បានសរសេររិះគន់ដើម្បីស្ថាបនា នូវក្បាច់ពស់ថ្លាន់របស់អាសង្ហាគុនខ្មែរថា ៖ ធ្វើជាកូនប្រុស ធ្វើជាអ្នកប្រដាល់ គួរតែមានក្បាច់វាយបែបកូនប្រុស ( ដាល់ ទាត់ ធាក់ ) តែមិនមែនក្បាច់អោបរិតរួតនោះទេ មើលទៅម៉េចមិនដឹងទេ? ហើយក្បាច់អោយរិតរួតនេះអាចប្រើបានលុះណាតែយើងមានកំលាំងខ្លាំងជាងដៃគូ ហើយអាជ្ញាកណ្តាលទុកពេលឲ្យយើងរិតរួត ចុះបើយើងកំលាំងមិនដល់គេ ហើយអាជ្ញាកណ្តាលមិនទុកពេលឲ្យយើងអោបរិតរួត តើយើងសង្ឃឹមអី។ នៅថៃក៏សំបូរអ្នកលេងជង្គង់ដែរ តែការវាយជង្គង់របស់គេខុសពី ចន្រ្ទា គឺគេអោបវាយជង្គង់តែម្តង មិនមែនអោបរិតរួតស៊ីពេលហើយបានវាយជង្គង់ទេ។ តែបើយល់ថាប្រើក្បាច់អីក៏បានសំខាន់ឲ្យតែយើងឈ្នះដៃគូ បើយល់បែបនេះនោះយើងមិនអាចអភិវឌ្ឍន៍ខ្លួនហើយមិនអាចក្លាយជាកីឡាករអាជីពលំដាប់បានទេ ដោយសារតែក្បាច់យើងវាយមិនទាន់មានលក្ខណៈ Kickboxing, Kickboxing គឺផ្តោតទៅលើការវាយប្រយោល គឺដាល់ ទាត់ ធាក់ ហើយសង្វៀនធំៗនៅក្រៅស្រុកគេចង់បានប្រភេទអ្នកវាយ Kickboxing នេះឯង។ ចន្រ្ទា អាចទៅវាយក្រៅស្រុកបាន តែក្រោយពីវាយរួចធានាថាអ្នករៀបចំកម្មវិធីនឹងលេងចង់បាន ចន្រ្ទា ទៅវាយទៀតហើយ បើគេឃើញ យើងប្រើក្បាច់ដូចរាល់ថ្ងៃ ហើយមូលហេតុដែលអ្នករៀបចំគេចង់បានអ្នកប្រដាល់បែប Kickboxing ដោយសារតែអ្នវាយបែបនេះគឺមាន ទាត់ ធាក់ ដាល់ គឺវាយប្រយោល ហើយបើយើងវាយរឹតរួចចឹងគ្មាននរណាចង់យកទៅវាយនៅសង្វៀនគេទេ។ កីឡាករថៃខ្លាំងៗលំដាប់ៗភាគច្រើនក៏ចេះជង្គង់ដែរ តែគេមិនមែនពឹងលើក្បាច់ជង្គង់នេះតែមួយទេ គឺគេល្អទាំង ទាត់ ធាក់ ម៉ាត់ តែបើគេប្រើជង្គង់គឺប្រើជង្គង់បោះ តែកីឡាករថៃដែលឡើងដល់សង្វៀនពិភពលោក គេសឹងតែលែងប្រើក្បាច់ឡាំជង្គង់នេះហើយ ដោយសារតែសង្វៀនធំៗគេមិនទុកពេលឲ្យអោបគ្នា ហើយក៏មិនចង់បានកីឡាករដែលវាយអោប ព្រោះការវាយអោបវាធ្វើឲ្យខាតពេលនិងមិនល្អមើល។ បើអាចកែរបានកែរទៅ ជាប្រុស ធ្វើជាអ្នកប្រដាល់ គួរតែប្រើក្បាច់ដាល់ ធាក់ ទាត់ បានហៅថាអ្នកប្រដាល់ មិនមែនឲ្យឈប់ប្រើក្បាច់នេះទេ តែគួរតែចេះក្បាច់វាយប្រយោល ធាក់ ទាត់ ម៉ាត់ ផងដែរ ប្រសើរជាងពឹងតែលើក្បាច់អោយរិតតែមួយមុខ។ បើចង់អោប ចាំជាមួយស្រីៗទៅចាំអោបរិតរួត៕