ការពារ COVID-19ព្រះខ័នរាជស្វាយរៀង ចែកម៉ាស់ដោយមិនគិតថ្លៃសម្រាប់អ្នកចូលទស្សនាការប្រកួតល្ងាចនេះ
ដើម្បីការពារការឆ្លងនៅវីរុសប្រភេទថ្មី COVID-19ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ចេញសេចក្តីប្រកាសចំនួនបីចំណុចសម្រាប់អ្នកគាំទ្រដែលចូលរួមទស្សនាការប្រកួតជាមួយក្រុមបាល់ទាត់របស់វៀតណាម Than Quản Ninh ក្នុងពានរង្វាន់ AFC Cup វគ្កជម្រុះក្នុងពូល នាពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង៦យប់នេះ ។
ក្នុងនោះក្លិបជើងឯកលីហ្គកំពូលកម្ពុជាបានសេចក្តីប្រកាសដូចខាងក្រោម ៖
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង សូមជម្រាបជូនដំណឹងទៅដល់អ្នកគាំទ្រទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខសុវត្ថិភាពរបស់បងប្អូន សម្រាប់ការចូលរួមទស្សនាការប្រកួតនាពហុកីឡដ្ឋានជាតិអូឡាំពិក នៅក្នុងយប់នេះទល់នឹងក្រុម Than Quản Ninh។
ដោយសារតែមានការព្រួយបារម្ភជាច្រើនទាក់ទងនឹងការឆ្លងនៅវីរុសប្រភេទថ្មី COVID-19 សូមបងប្អូនមេត្តាជម្រាបជាព័ត៌មាននៅការប្រុងប្រយ័ត្នសុវត្ថិភាពដូចខាងក្រោមមុនពេលបងប្អូនចូលទៅកាន់កន្លែងអង្គុយដើម្បីទស្សនាការប្រកួត:
1. បងប្អូនអ្នកគាំទ្រទាំងអស់គ្នានឹងត្រូវបានត្រួតពិនិត្យជាមួយឧបករណ៍វាស់កម្តៅ Digital No-Touch Thermometer។ ប្រសិនជាបងប្អូនណាម្នាក់ត្រូវបានរកឃើញថាមានសីតុណ្ហភាពខ្ពស់ជាងសីតុណ្ហភាពធម្មតា ពួកយើងនឹងមិនអនុញ្ញាតឱ្យបងប្អូនអញ្ជើញចូលរួមទស្សនានៅក្នុងពហុកីឡដ្ឋានជាតិបានឡើយ។
2. បងប្អូនអ្នកគាំទ្រទាំងអស់ត្រូវបានណែនាំឱ្យលាងសម្អាតដៃរបស់បងប្អូនដោយប្រើជែលសម្រាប់ប្រឆាំងនឹងបាក់តេរី ដែលក្លិបនឹងផ្តល់ជូននៅច្រកចូលពហុកីឡដ្ឋានជាតិ។
3. ក្លិបនឹងផ្ដល់ជូនម៉ាស់ទៅកាន់បងប្អូន ដោយមិនគិតថ្លៃនៅច្រកចូលក្នុងពហុកីឡដ្ឋានជាតិ សម្រាប់បងប្អូនទាំងឡាយណាដែលមានបំណងចង់ពាក់វា។
ជាចុងក្រោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងកំពុងខិតខំប្រឹងប្រែង ដើម្បីធានាថារាល់ការប្រកួតបាល់ទាត់របស់ពួកយើងគឺមានសុវត្ថភាពខ្ពស់សម្រាប់បងប្អូនអ្នកគាំទ្រទាំងអស់របស់ពួកនឹងរីករាយទស្សនាការប្រកួតដូចធម្មតា។ ពួកយើងសូមស្នើសុំកិច្ចសហប្រតិបត្តិការរបស់បងប្អូនទាំងអស់គ្នាចូលរួមជាមួយយើងនៅក្នុងអំឡុងការប្រកួតទាំងអស់, ហើយពួកយើងក៏សូមអរគុណចំពោះការគាំទ្រជាបន្តបន្ទាប់របស់បងប្អូនទាំងអស់គ្នាផងដែរ។