អបអរសាទរ! កោះម៉ារីណាខាងជើង ក្លាយជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC
អបអរសាទរ! កោះម៉ារីណាខាងជើង ក្លាយជាសមាជិកពេញសិទ្ធិទី៤៧របស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បន្ទាប់ពីមានការបោះឆ្នោតសមាជតាមរយៈ Video Conference។
ថ្លែងក្នុងឱកាសនោះផងដែរប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានអបអរសាទរដល់សមាគមកីឡាបាល់ទាត់កោះម៉ារៀណាខាងជើង (NMIFA) ដោយលោក Shaikh Salman bin Ebrahim Al Khalifa បានថ្លែងថា“ យើងមានមោទនភាពដែលបានស្វាគមន៍សមាគមកីឡាបាល់ទាត់កោះម៉ារីណាខាងជើងដែលជាសមាជិកសាមញ្ញថ្មីបំផុតនៃគ្រួសារ AFC។
គួររំលឹកថា ក្រុមបាល់ទាត់កោះម៉ារីណាខាងជើងអាយុក្រោម១៩ឆ្នាំក៏ធ្លាប់មានវត្តមានក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U-19 Championship 2020 ដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះផងដែរ។
ទស្សនាវីដេអូដែលធ្វើឱ្យបងប្អូនចាំក្រុមបាល់ទាត់កោះម៉ារីណាខាងជើងអាយុក្រោម១៩ឆ្នាំមិនភ្លេច៖