Ajax និង Liverpool បានកៅអីវគ្គ១៦ក្រុម UCL រួចរាល់
Ajax Amsterdam និង Liverpool គឺជាក្រុម២ទៀតបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ UEFA Champions League ជាមួយ Bayern Munich និង Juventus។
ក្រុមជើងឯកហូឡង់ Ajax បានបន្តកំណត់ត្រា១០០ភាគរយតាមរយៈជ័យជម្នះ១ទល់នឹង៣លើ Borussia Dortmund។
ខ្សែការពារ Mats Hummels បានកាតក្រហមនាទី២៩ ហើយនាទី៣៧ Mario Goetze បានទាត់បាល់១១ម៉ែត្រឲ្យ Dortmund នាំមុខមួយគ្រាប់មុន។
តែចូលដល់វគ្គទី២ នាទី៧២ Dusan Tadic ទាត់បញ្ចូលទីមួយគ្រាប់តាមស្មើ មុន Sebastien Haller តែតគ្រាប់ទី២នាទី៨៣។
ដល់នាទី៩០+៣ទៅហើយ Davy Klaassen បានទាត់ថែមមួយគ្រាប់ទៀត។
សរុប៤ប្រកួត Ajax មាន១២ពិន្ទុពេញក្នុងពូល C ខណៈ Dortmund និង Sporting Lisbon មាន៦ពិន្ទុស្មើគ្នា ស្របពេល Besiktas មិនទាន់មានពិន្ទុ។
នៅពូល B ឯណោះ Liverpool បានបន្តជ័យជម្នះលើ Atletico Madrid ដោយលើកនេះនៅអង់គ្លេសវិញម្ដង ក្រុមហង្សក្រហមឈ្នះ២ទល់នឹង០ ដែលបានពី Diogo Jota និង Sadio Mane។
មិនខុសពី Ajax ទេ Liverpool មាន១២ពិន្ទុពេញដូចគ្នា ឈរកំពូលតារាងពូល B។ ចំណែក FC Porto នៅលេខ២ មាន៥ពិន្ទុ និង Atletico Madrid មាន៤ពិន្ទុ។ AC Milan ទើបតែមាន១ពិន្ទុប៉ុណ្ណោះ៕