អតីតប្រធានក្រុម Man Utd Wayne Rooney និយាយលើកទឹកចិត្តដល់ Harry Maguire
(BC-99)
អតីតប្រធានក្រុម Manchester United – Wayne Rooney បានសម្តែងការគាំទ្រចំពោះ Harry Maguire ដែលកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសរបស់តុលាការក្រិក។
ខ្សែការពារកំពូលថ្លៃ Maguire ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភបំពានធ្ងន់ធ្ងរប្រឆាំងនឹងការចាប់ខ្លួននិងការប៉ុនប៉ងសូកប៉ាន់ម្តងហើយម្តងទៀតនៅឯតុលាការក្រុង Syros កាលពីថ្ងៃអង្គារ។
បុរសអាយុ ២៧ ឆ្នាំដែលបានបដិសេធការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងខ្លួនត្រូវបានកាត់ទោសជាមួយជនជាប់ចោទពីរនាក់ទៀតបន្ទាប់ពីមានឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងការវាយដំប៉ូលីសកាលពីសប្តាហ៍មុននៅក្នុងបារមួយកន្លែងនៅលើកោះ Mykonos ។
United បានបញ្ជាក់ថាអ្នកតំណាងច្បាប់របស់ Maguire បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ហើយយោងតាមច្បាប់ក្រិកការផ្តន្ទាទោសដំបូងត្រូវបានទុកជាមោឃៈហើយការកាត់ទោសពេញលេញនៅក្នុងតុលាការជាន់ខ្ពស់ជាងនេះនឹងត្រូវធ្វើឡើងនៅពេលបន្ទាប់។
Maguire ត្រូវបានគេរាយការណ៍ថាអាចប្រឈមនឹងការបញ្ឈប់ពីក្រុមជម្រើសជាតិអង់គ្លេសទាំងស្រុងតែម្តងបន្ទាប់ពីមានការដាក់ពិន័យជាជំហានដំបូងដោយគ្រូបង្វឹក Gareth Southgate មិនអោយកីឡាកររូបនេះប្រកួតចំនួន២ប្រកួតនៅក្នុងពានរង្វាន់ Nation League ។
ដោយឡែកអតីតប្រធានក្រុម Manchester United Wayne Rooney បានថ្លែងទៅកាន់ talkSPORT នៅថ្ងៃនេះថា” បើតាមអ្វីដែលខ្ញុំស្គាល់ Harry មិនមែនជាមនុស្សមានចរិតកោងកាចនុះទេ”។
“ខ្ញុំមិនយល់ពីតុលាការដែលរកឃើញថាគេមានពិរុទ្ធភាពហើយត្រូវបានផ្តន្ទាទោសក្នុងរយៈពេលប្រហែលជា ២ ម៉ោងក្រោយពេលកើតហេតុ…តើគេអាចធ្វើបានយ៉ាងដូចម្តេច? Harry បានទៅទីនោះជាមួយមិត្តស្រី គ្រួសារ និង មិត្តភក្ត្រិរបស់ពួកគេដូច្នេះពួកគេមិនមែនជាកូនក្មេងឡើយ។ ប្រហែលជាមានអ្នកបង្កើតរឿងធ្វើឱ្យគេខឹងរហូតទប់អារម្មណ៍លែងបាន។ ជាក់ស្តែងខ្ញុំធ្លាប់បានធ្វើខុសដោយមានបញ្ហាល្មើសច្បាប់ទាំងនៅអង់គ្លេសនិងនៅបរទេសផងដែរដូច្នេះខ្ញុំដឹងថាវាពិបាកប៉ុណ្ណា។ ខ្ញុំគិតថា Harry មិនមែនជាមនុស្សមានជាចរិតកោងកាចនោះទេ”។