មិនទាន់បានប្រកួតអីផង ប្រ៊ុយណេចែកផ្លូវពីគ្រូបង្គោលបាត់
សហព័ន្ធកីឡាបាល់ទាត់ប្រ៊ុយណេបានប្រកាសពីការលុបកិច្ចសន្យារបស់គ្រូបង្គោល Rajagobal Krishnasamy ហើយនៅថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២ នេះ។
សហព័ន្ធបាល់ទាត់ប្រ៊ុយណេបានតែងតាំងគ្រូបង្វឹកជនជាតិម៉ាឡេស៊ីខាងលើកាលពីដើមឆ្នាំ២០២១ លើកិច្ចសន្យារហូតដល់ឆ្នាំ២០២៣។ ថ្មីៗនេះ ប្រ៊ុយណេត្រូវបានលុកលុយខ្លាំងដោយជំងឺកូវីដ១៩ ដែលធ្វើឲ្យការប្រកួតថ្នាក់ជាតិ និងការហ្វឹកហាត់ក៏ដូចជាការប្រកួតរបស់ជម្រើសជាតិមិនអាចដំណើរការបាន។
ក្រុមជម្រើសជាតិប្រ៊ុយណេបច្ចុប្បន្នស្ថិតនៅលេខ១៩១ពិភពលោក និងមិនមានអ្វីលេចធ្លោតាំងពីយូរមកហើយ។ លទ្ធផលល្អបំផុតរបស់ពួកគេចុងក្រោយបង្អស់ គឺចំណាត់ថ្នាក់លេខ៤ ក្នុងពានរង្វាន់ AFC Solidarity Cup ឆ្នាំ២០១៦។
ប្រ៊ុយណេក៏បានដកខ្លួនពីវគ្គ play-off ពាន AFF Cup 2020 ដែរដែលធ្វើឲ្យទីំម័រខាងកើតឆ្លងដល់វគ្គចែកពូលដោយស្វ័យប្រវត្តិ៕