រាជបុត្ររបស់ Juventus ត្រឡប់មកវិញ! តែបាត់បង់កីឡាករសំខាន់២រូបមិនបានចូលលេងជាមួយ Ajax នៅយប់នេះ
លោក Max Allegri ដែលជាគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Juventus បានជូនដំណឹងថា កីឡាករ Cristiano Ronaldo នឹងត្រឡប់មកជួយសេះបង្កង Juventus ប្រកួតតទល់នឹងក្លឹបបាល់ទាត់ Ajax វិញបានហើយ ក្រោយពី Ronaldo បានជួបបញ្ហារបួសគ្រាដែលប្រកួតឲ្យក្រុមជម្រើសជាតិប៉ុកទុយហ្គាលកន្លងទៅ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Max Allegri ក៏បាននិយាយប្រាប់សារព័ត៌មាន Sky Sport Italia ឲ្យដឹងដែរថា សម្រាប់ជំនួបរវាង Juventus និង Ajax នៅ Champios League វគ្គ១/៤ ផ្តាច់ព្រ័ត្រនារាត្រីម៉ោង២រំលងអាធ្រាត្រយប់នេះ(ម៉ោងនៅស្រុកខ្មែរ) គឺជាសមរភូមិលើវាស្មៅដ៏ក្តៅជាងជំនួប Juventus និង At Madrid ទៅទៀត ព្រោះយើងបានឡើងមកដល់វគ្គនេះហើយ ក៏មិនត្រូវបញ្ចប់ដំណើរត្រឹមនេះដែរ ត្រូវតែឆ្ពោះទៅមុនជាបន្តទៀត ម្យ៉ាងវិញទៀតយើងក៏មិនត្រូវចាកចេញពីទឹកដីហូឡង់ដោយគ្មានគ្រាប់បាល់នោះដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Max Allegri ក៏បាននិយាយបន្ថែមទៀតថា សម្រាប់ Ronaldo វិញ! បើគ្មានអ្វីកើតឡើងទេ គេនឹងចូលលេង តែក៏សោកស្តាយដែល Chiellni និង Emre Can មានបញ្ហារបួសមិនអាចចូលលេងបាន៕