
អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិទទួលបានសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងកីឡា
អតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បានទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងកីឡាពីវិទ្យាស្ថាន Johan Cruyff។
លោក Felix បានកាន់ការងារជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាពីចន្លោះឆ្នាំ២០១៨ដល់២០២០ និងជាគ្រូបង្វឹកទី១ពេលលោក Keisuke Honda ចូលកាន់ការងារជាអ្នកចាត់ការ។
លទ្ធផលដែលគួរឲ្យចងចាំបំផុតនោះ គឺការនាំជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស៊ីហ្គេម និងបានចំណាត់ថ្នាក់លេខ៤ ជាប្រវត្តិសាស្ត្រ។
បុរសវ័យ៣៤ឆ្នាំក៏ជាគ្រូបង្វឹកដ៏មានប្រជាប្រិយភាពមួយរូបក្នុងចំណោមអ្នកគាំទ្របាល់ទាត់កម្ពុជាដែរ៕