Barcelona កីឡាកររបួសច្រើនធ្លាក់ទំរង់ខ្លាំង ខណៈដែល J.Felix ជួយអោយ At.Madrid គ្រប់គ្រងកំពូលតារាង La Liga
សមរភូមិបាល់ទាត់ក្នុងប្រទេសអេស្ប៉ាញកំពុងមានការមរមារញឹកខ្លាំងតាំងពីសប្តាហ៍ទី១មក ក្រុមខ្លាំងជាច្រើនសំញ៉ែងទំរង់លេងដើម្បីស្វែងរកជ័យជំនះយក ៣ពិន្ទុមកសន្សំក្នុងតារាង។
បើនិយាយដល់ក្រុមជើងឯក និងក្រុមខ្លាំងហាក់បីដូចជាមានការធ្លាក់ទំរង់ និងឡើងទំរង់ផ្សេងៗគ្នា ដូចជា FC Barcelona បើកឆាក៣ប្រកួតដូចជាមិនសូវល្អសោះ ខណៈដែល Real Madrid ក៏មិនលោតខ្លាំងពេកដែរ ប៉ុន្តែ At.Madrid បានចំជាអស្ចារ្យមែនសំរាប់ការប្រកួត៣លើកដំបូងសំរាប់រដូវកាលថ្មី។
ក្រុមការពារតំណែង FC Barcelona ដោយសារជួបបញ្ហាអវត្តមានកីឡាករញាំញីដោយរបួសបានធ្វើអោយការប្រកួតបើករដូវកាល ៣ប្រកួតដំបូងមិនសូវជាល្អសោះ ចាញ់១ ឈ្នះ១ និងស្មើរ១ មានតែ៤ពិន្ទុប៉ុណ្ណោះ ស្ថិតនៅចំណាត់ទី៨ក្នុងតារាង។
ចំណែកឯកជើងខ្លាំង Real Madrid ក៏ចាប់ផ្តើមរដូវកាលមិនបានល្អដែរទំរង់លេងបច្ចុប្បន្នមិនទាន់ល្អឡើងវិញនោះទេ បើទោះជាមានវត្តមានរបស់ Zinedine Zidane មកវិញក៏ដោយ។ ៣ប្រកួតនៅ La Liga Santander រដូវកាល ២០១៩/២០២០ ទោះបីមិនទាន់ចាញ់ក៏ពិតមែន ប៉ុន្តែឈ្នះតែមួយលើកប៉ុណ្ណោះ និងស្មើរ២លើកមាន ៥ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៥។
ងាកមកចាប់អារម្មណ៏ក្រុមរងជើងឯករដូវកាលមុនវិញគឺ At.Madrid ក្រោយពីនាំចូលកីឡាករវ័យក្មេង Joao Felix ពី Benifca និងកីឡាករល្អមួយចំនួនរួចមក ឃើញថាទំរង់លេងពិតជារីកចំរើនខ្លាំងណាស់ ៣ប្រកួតកន្លងមក ឈ្នះទាំង៣ប្រកួតមាន ៩ពិន្ទុពេញកំពុងកាន់កាប់កំពូលតារាង La Liga ស៊ុតបញ្ចូលទីគេបាន៥គ្រាប់ និងរបូតវិញ២គ្រាប់៕