
កីឡាករកម្ពុជា៦រូបចេញទៅប្រកួតជើងឯកអាស៊ីនៅហ្សកដានី
កីឡាករប្រដាល់សកលកម្ពុជា៦រូបដឹកនាំដោយលោកអគ្គលេខាធិការ ប៊ុយ សុភ័ណ្ឌ, គ្រូបង្គោល កាស៊ីមហានូវ និងគ្រូជំនួស ជ័យ ណារ៉ា បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា ទៅប្រកួតជើងឯកអាស៊ី នៅក្រុងអាម៉ង់ ប្រទេសហ្សកដានី ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាថ្លែងថា នេះជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការពង្រឹងសមត្ថភាព ពីការប្រកួតកម្រិតអន្តរជាតិ ដើម្បីបច្ចេកទេស ត្រៀមទៅប្រជែងមេដាយមាសឆ្នាំ២០២៣។ លោកជឿជាក់ថា ពួកគេនឹងអាចធ្វើបានល្អជាងឆ្នាំមុនៗ។
កីឡាករទាំង៦រូបមាន សៅ រង្សី, នូវ សុខទី, ទូច ដេវីត, វ៉ែន រដ្ឋា, ណាស្រេឌីនូវ អាន់វ៉ា និង វ៉ាចាពៅ អាប់ឌុលឡា៕