វ៉ន វីវា ប្រកាសចូលសង្វៀនវិញ(មានវីដេអូនិយាយ)
បន្ទាប់ពីឃ្លាតចាក់ឆ្ងាយពីសង្វៀនគុនខ្មែរជិត៣ឆ្នាំ ម្ចាស់ខ្សែក្រវាត់ ISKA វ៉ន វីវ៉ា បានប្រកាសជាផ្លូវការវិលមកកាន់សង្វៀនគុនខ្មែរសារជាថ្មីម្តងទៀត។ គួររំលឹកផងដែរថា វ៉ន វីវ៉ា ធ្លាប់មានឈ្មោះបោះសំលេងតាមរយ:វិស័យប្រដាល់គុនខ្មែរយ៉ាងខ្លាំង ក្រោមការផ្តល់ឳកាសពីសំណាក់លោក ម៉ា សេរី ដែលអោយកីឡាកររូបនេះប្រកួតលក្ខណអន្តរជាតិជាច្រើនលើក និងធ្លាប់បានរៀបចំអោយប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ISKA ជាដើម។
តែគួរអោយសោកស្តាយ វ៉ន វីវ៉ា ត្រូវបានបាត់មុខពីសង្វៀនគុនខ្មែរជាច្រើនឆ្នាំ បន្ទាប់ពីប្រកួតអន្តរជាតិត្រូវកីឡាករបរទេសទាត់អោយបាក់ដៃ ចាប់ពីពេលនោះមក វីវ៉ា ត្រូវប្តូរមុខរបរពីអ្នកប្រដាល់ មកជាអ្នកបើកតាក់ស៊ីមកទល់សព្វថ្ងៃនេះ ។
ម្ចាស់ខ្សែក្រវាត់ ISKA បានលើកឡើងពីមូលហេតុមួយចំនួនដែលលោកសម្រេចវិញចូលប្រឡូកគុន ខ្មែរវិញថា របួសដៃរបស់លោកបានជា១០០ភាគរយហើយ ខណៈការបង្ហាត់ថ្នាលគុនខ្មែរជម្រើសជាតិ ធ្វើអោយកម្លាំងរបស់លោកនៅរឹងម៉ាំល្អ ។វ៉ន វីវ៉ា បានស្នើដល់ស្ថានីយ៍ទូរទស្សន៍ផ្សេងៗ ផ្តល់ឱកាសដល់រូបលោកសម្រាប់ការប្រកួតលើសង្វៀន វិញផងដែរ ។
+ទស្សនាវីដេអូ